Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនមនុស្សជាង៥០នាក់នៅខណ្ឌដូនពេញ ករណីផឹកស៊ីល្មើសវិធានការរដ្ឋបាល

កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញកាលពីវេលាម៉ោងប្រមាណជិត១២យប់ រំលង​អធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញានេះ បានចុះបង្ក្រាបនិងឃាត់ខ្លួន មនុស្សប្រុសស្រីជាង៥០នាក់ ត្រង់ចំណុចទីតាំងកន្លែងកម្សាន្តយីហោ« ប៊្លូឆីលី »តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកស៊ីរាំលេងកម្សាន្ត ប្រមួលផ្តុំ ដែលល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានធ្វើការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលើអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ។

ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចហើយ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ និងជម្ងឺបម្លែងថ្មីដែលតា ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ ៕

Advertisement
Advertisement