Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្សចំនួន ៣នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចរង្វង់មូលវាលរេញ

ព្រះសីហនុ៖ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ឡង់គ្រីស័រ បុកប៉ះជាមួយម៉ូតូម៉ាក វ៉េវ នៅចំណុចរង្វង់មូលវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ពៅ សុភ័ស ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បើករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BL-1997 មានទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ។

អ្នកបើកបរម៉ូតូឈ្មោះ មិន ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ(រងរបួសធ្ងន់) បើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរមានទិសដៅស្របគ្នា។ និងមានអ្នករួមដំណើរចំនួន២នាក់ ឈ្មោះ ហុន អុីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ(រងរបួសធ្ងន់) និងឈ្មោះ ឈឿន អុីន អុីន ភេទស្រី អាយុ១០ឆ្នាំ(រងរបួសស្រាល)។ អ្នកទាំង ៣នាក់មានទីលំនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តសារ៉ែន មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement