Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងប្រៃសនីយ៍ ប្រកាស​លក់​ឧបករណ៍តេស្ត​រហ័ស​សម្រាប់សាធារណជន

ចាប់ពីថ្ងៃនេះតទៅ សាធារណជនទាំងអស់ អាច​ធ្វើការ​ទិញ​ឧបករណ៍តេស្ត​រហ័ស​ពីក្រសួងប្រៃសនីយ៍ និង​ទូរគមន៍​បានហើយ ដោយ​ការ​បញ្ជារទិញ​គឺចាប់ពី ១ប្រអប់ឡើងទៅ។

បើតាមការ​បញ្ជាក់របស់ក្រសួងប្រៃសនីយ៍ បច្ចុប្បន្ន​ខ្លួន​មាន​ឧបករណ៍តេស្ត​រហ័សចំនួន២ប្រភេទ ដោយ៖

ទី១. ឧបករណ៍តេស្ត​រហ័ស​ផលិតនៅប្រទេស​កូរ៉េ ដោយ ១ប្រអប់មានចំនួន ២៥ឧបករណ៍ ហើយ ១ឧបករណ៍តម្លៃ ២,៩ដុល្លារ។

ទី២. ឧបករណ៍តេស្ត​រហ័ស​ផលិត​នៅ​ប្រទេស​ចិន ដោយ ១ប្រអប់ មាន ២០ឧបករណ៍ ហើយ ១ឧបករណ៍​មានតម្លៃ ២ដុល្លារអាមេរិក។

Advertisement
Advertisement