Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តព្រះសីហនុ គ្រោង​នឹង​បើក​សាលារៀន​សាកល្បង នៅ​ដើមសប្តាហ៍​ក្រោយ

សាលារៀនចំនួន៥នៅខេត្តព្រះសីហនុនឹងបើកឡើងវិញ

ព្រះសីហនុ — នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹងបើកដំណើរការ​សាកល្បង​សាលារៀន​ចំនួន៥ ដែលស្មើ​នឹង​៣៣ថ្នាក់ បន្ទាប់ពីត្រូវបានបិទ​អស់​រយៈ​ពេល​ប្រមាណជាង១ឆ្នាំ ដោយសារ​វិបត្តិជំងឺកូវីដ១៩។

សាលារៀនចំនួន៥នៅខេត្តព្រះសីហនុនឹងបើកឡើងវិញ

យោង​តាម​កិច្ច​ប្រជុំ​ដែលធ្វើ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃពុធ សាលាដែលនឹងបើកដំណើរការសាកល្បង គឺផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅតាមក្រុងស្រុកទាំង៥ មានដូចជា វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ, អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់, វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ, អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។

យោង​តាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង​កីឡា សាលា​រៀន​ដែល​ត្រូវ​បានអនុញ្ញាត​ឲ្យ​បើកដំណើរការ​ឡើងវិញ គឺជា​សាលារៀន​ដែលស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​មាន​ហានិភ័យ នៃការឆ្លង​ជំងឺកូវីដ១៩ទាប ហើយសាលារៀនទាំងនោះ ត្រូវ​តែអនុវត្ត​នីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

Advertisement
Advertisement