Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាល់កុលក្លែងក្លាយ (មេតាណុល) ជាង ២៨ ពាន់លីត្រ ត្រូវ​បំផ្លាញចោលនៅខេត្តតាកែវ

_

តាកែវ — កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការឯកភាព និងទទួលបានដីការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តតាកែវ បានធ្វើការបំផ្លាញចោលនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ២៨,៣២០ លីត្រ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ។

គួរបញ្ជាក់ថា អាល់កុលក្លែងក្លាយ (មេតាណុល) ទាំងនេះបានមកពីការចាប់បាន និងដកហូតពីឈ្មួញនាំចូល និងចែកចាយមិនសុចរិតនាពេលកន្លងមកក្នុងខេត្តតាកែវ៕

_

រូបភាព៖ មន្រ្តីជំនាញ ក.ប.ប.

Advertisement
Advertisement