Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ និងអូប័រពេទ្យរបស់លោក ទៅយកពលរដ្ឋនៅក្រុងកោះរ៉ុង មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជីធីវីស៉ី ស្ពីតបូត កម្ពុជា (GTVC Speed Boat Cambodia) និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ​​បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយក លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដែលចុកពោះហើយក្អួត លើឈាម ដោយជំងឺចាស់រើឡើង ដើម្បីបញ្ជូនយកមកសង្រ្គោះនៅមន្ទីរពេទ្យលើដីគោកក្នុងខេត្តព្រះសីហនុ។

កន្លងមកលោកឧកញ៉ា ទៀ វិចិត្រ តែងតែបញ្ជូនអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុនGTVC របស់លោក ទៅជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាកោះនានា បានទាន់ពេលវេលា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ។

សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ជាផ្នែកមួយនៃការចូលរួមចំណែកជួយដល់សង្គមជាតិ ក្នុងនាមខ្មែរតែមួយ និងជាការយកចិត្តទុកដាក់ខ្ពស់ ខ្វល់ខ្វាយពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅតាមបណ្ដាកោះនានា៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement