Connect with us

Hi, what are you looking for?

ក្នុងស្រុក

មកដឹងពី​គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប តើសម្រេចបានប៉ុន្មានភាគរយហើយ?

តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប មកដល់ពេលនេះ សម្រេចបាន ៧៥,៥២ភាគរយ។

គម្រោងនេះមានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិការាជរដ្ឋាភិបាល ចំនួន ១៤៩,២១៦,៥៩៥ ដុល្លាសហរដ្ឋអាមេរិក ដោយមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង ចំនួន ០៩ក្រុម និង អង្គភាពរដ្ឋបានអនុវត្ត ចំនួន៨ អង្គភាព។

ក្នុងនោះលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ បាន៧៥,៩៤% និង ការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង មានប្រវែងសរុប ៣៤,៤២២គីឡូម៉ែត្រ ស្មើ ៩៧,៨០% និង ការងារតំឡើងបរិក្ខាផ្លូវថ្នល់ បាន ៧៥,៥២% ។

ក្នុងសកម្មភាពការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង បានចុះ ត្រួតពិនិត្យ លើការពិសោធន៍គុណភាព គំរូសំណាកសម្ភារៈសំណង់ ដែលយកមកប្រើប្រាស់នៅការដ្ឋាន ព្រមទាំងការសាងសង់ប្រេព័ន្ធលូបង្ហូរ និងការតភ្ជាប់លូទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ។ ក្នុងនោះក៏បានពិនិត្យកម្រិតកម្ពស់តួថ្នល់ គ្រប់ ស្រទាប់គ្រឹះផ្លូវ និងរកភាពហាប់និងសម្រុតរបស់ស្រទាប់គ្រឹះថ្នល់ ព្រមទាំងគំរូសំណាកបេតុង ការងារផ្លូវ ស្ពាន លូ និង ពិនិត្យការរៀបចំផ្លូវប្រសព្វ ផ្លូវខ្នែង។ ម៉្យាងទៀតបានធ្វើការពិនិត្យការរៀបចំខឿងចិញ្ចើមផ្លូវ និងគម្រោងផ្លូវថ្មើរជើង ។

ចំពោះផ្លូវចាក់បេតុង ការសាងសង់ជិតបានរួចរាល់ និងបានកំពុងធ្វើការរៀបចំខឿន ចិញ្ចើមផ្លូវ ក្រាលម៉ាតផ្លូវថ្មើរជើង ។ ចំពោះផ្លូវចាក់អ៊ុតកៅស៊ូបេទីម ក្រុមការងារបច្ចេកទេស បានធ្វើការចាក់សាកល្បង លើគម្រោងផ្លូវ WN-03 ដើមី្បពិនិត្យទៅលើគុណភាព និង តេស្តលើល្បាយកៅស៊ូបេទីមនេះផងដែរ៕

Advertisement
Advertisement