Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោនិយាយពីករណីក្រុមហ៊ុន GFX ក្រោយ​ពីមានការសុំអន្តរាគមន៍ជាច្រើនលើក

ក្រោយពីមានការស្នើសុំអន្តរាគមន៍ជាច្រើន​លើក ពាក់ពន្ធនឹងករណីជម្លោះវិនិយោគរវាងប្រជាពលរដ្ឋជាង ៤០០នាក់ និង​ក្រុមហ៊ុន Gold FX Investment នៅថ្ងៃទី១៤ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លើយ និង​ផ្តល់អនុសាសន៍សម្រាប់ករណីនេះ ដោយប្រាប់ឲ្យភាគីទាំងពីរសម្រុះសម្រួលគ្នា មុននឹងដាក់ពាក្យប្តឹងទៅតុលាការ។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងក្នុងសារឆ្លើយតបនឹង Comment អ្នកប្រើប្រាស់ facebook ឈ្មោះ «លីន លីន» ថា «​ដោយសារ​បងប្អូន បាន​ចូលមក​និយាយប្រាប់​ខ្ញុំ​ច្រើនដង​ហើយ ដែល​ល្មម​ដល់ពេល​ខ្ញុំ​ត្រូវ​ឆ្លើយតប ដោយ​ខ្លី​ថា សូម​បងប្អូន​បន្ត​សម្រុះ​សម្រួល​គ្នា ព្រោះ​បងប្អូន​ស្ម័គ្រចិត្ត​រកស៊ី​ជាមួយគ្នា​។ ក្នុងករណី​រក​ការស្រុះស្រួល មិនបាន សុំ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​»​។​

បើតាម​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​លីន លីន​» ថា «​មកដល់ពេលនេះ យើងខ្ញុំ​ទាំងអស់​ប្រមាណ​ជាង ៤០០​នាក់ គឺជា​វិនិយោគិន និង​ជា​ជនរងគ្រោះ ដែល​បានដាក់​ប្រាក់​វិនិយោគ ក្នុង​ក្រុមហ៊ុន ហ្គោល អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLD FX INVESTMENT CO.,LTD) នៅ​រសាត់ អណ្តែត តែលតោល វេទនា​ផ្លូវកាយ​ផ្លូវចិត្ត ដោយ​មិនទាន់​បានទទួល​ដំណោះស្រាយ​សំណង​ប្រាក់​ដើម​សមស្រប​ពី​ក្រុមហ៊ុន​ខាងលើនេះ នៅឡើយ​ទេ​»​។​

សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ ក្រុមហ៊ុន Gold FX Investment Co.,Ltd បានចេញ​សេចក្តីជូនដំណឹង អំពី ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ប្រតិបត្តិការ​ទាំងស្រុង​តែម្តង​។ មូលហេតុ ដោយ​សំអាងថា គណៈ​គ្រប់គ្រង​មួយចំនួន នៅក្នុង​ក្រុមហ៊ុន បាន​កិបកេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុមហ៊ុន និង​ប្រាក់​របស់​អតិថិជន​យ៉ាងច្រើន​។​

យ៉ាងណាក៏ដោយ ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុម​វិនិយោគិន ដែល​បណ្តាក់​ទុនវិនិយោគ តាមរយៈ​ក្រុមហ៊ុន ហ្គោល អេ​ហ្វ អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLD FX INVESTMENT CO.,LTD) រឺ​ហៅ​កាត់​ថា ជី​អ្វេ​ហ​អិ​ក (GFX) ដែលជា​ក្រុមហ៊ុន​ភា្ន​ក់​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ បាន​ប្រមូលផ្តុំ​ទាមទារ​នូវ​ការបាត់បង់​ប្រាក់​ពី​គណនី​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​ ដោយមានចាប់ពីរាប់ពាន់ រហូតដល់រាប់ម៉ឺនដុល្លារ៕​

Advertisement
Advertisement