Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងគ្រោងកំណត់ពន្ធអាករលើទំនិញអនឡាញ

លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង មុខទំនិញតាមទីផ្សារតាមអនឡាញ

ភ្នំពេញ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានចេញសេចក្ដីប្រកាសពីការប្រមូលពន្ធអាករលើតម្លៃបន្ថែម (VAT)ពីអ្នកប្រកបមុខរបរតាមអនឡាញ ឬអ្នកផ្ដល់សេវាកម្មទំនិញតាមប្រព័ន្ធអេឡិចត្រូនិច ។

លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង មុខទំនិញតាមទីផ្សារតាមអនឡាញ

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះ ដែលត្រូវបានគេធ្វើការផ្សព្វផ្សាយជាសាធារណៈ នាព្រឹកថ្ងៃទី១៥ កញ្ញា នេះថា ប្រកាសនេះ មានគោលបំណងកំណត់វិធាន និងនីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកជាប់ពន្ធ អនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា សម្រាប់ប្រើប្រាស់ ក្នុងកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នាក្រសួងក៏បានជំរុញឲ្យអ្នកធ្វើអាជីវកម្មតាមប្រពន្ឋអនឡាញទាំងអស់ ត្រូវតែទៅចុះបញ្ជី និងប្រ កាសពន្ធជាមួយការិយាល័យសារពើពន្ធ ។ ដោយព្រមានថា នឹងមានទោសទណ្ឌតាមបញ្ញត្តិស្តីពីពន្ធដារបើសិនជាពួកគេគេចវេស មិនព្រមចុះបញ្ជី ឬចូលខ្លួនប្រកាសពន្ធ ៕

លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Advertisement
Advertisement