Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការបញ្ជាឲ្យម្ចាស់សណ្ឋាគារ ជនជាតិអាមេរិចកាំងម្នាក់ចូលខ្លួនបំភ្លឺ ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារ

ជនសង្ស័យឈ្មោះ Richard Lynn Mcmahan ដែលតុលាការបង្គាប់អោយចូលខ្លួន

ក្រចេះ : ការិយាល័យអយ្យការអមសាលាដំបូងខេត្ត ក្រចេះ នាថ្ងៃទី ១៦ កញ្ញានេះ បានចេញដីកាបញ្ជាឲ្យម្ចាស់សណ្ឋាគារ River Dolphin Hotel ដែលមានទីតាំងក្នុងភូមិអូរឬស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ចូលខ្លួនបំភ្លឺជុំវិញករណី កេងប្រវ័ញ្ចផ្លូវភេទលើកុមារ ។

ជនសង្ស័យឈ្មោះ Richard Lynn Mcmahan ដែលតុលាការបង្គាប់អោយចូលខ្លួន

លោក អ៊ន រី តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រចេះបានបង្គាប់ឲ្យឈ្មោះ Richard Lynn Mcmahan ភេទប្រុស ជនជាតិអាមេរិចកាំង អាយុ៧៤ឆ្នាំ ស្នាក់នៅសណ្ឋាគារ River Dolphin Hotel ចូលបង្ហាញខ្លួននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តក្រចេះឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសាកសួរជុំវិញករណីកេងប្រវ័ញ្ចផ្លូវភេទកុមារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩នៅខេត្តក្រចេះ ៕

Advertisement
Advertisement