Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី សម្រេចបាន ២៥ភាគរយហើយ

រូបភាពគម្រោងព្រលានយន្តហោះ

ភ្នំពេញ — បើតាម លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មក​ទល់ពេលនេះ បាន​សម្រេច​ប្រមាណ ២៥ភាគរយហើយ ដោយមិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដូចជាបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាលក៏ដោយ។

រូបភាពគម្រោងព្រលានយន្តហោះ

បើតាមការ​បញ្ជាក់របស់អ្នក​នាំពាក្យ​រូបនេះថា ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខតាមការគ្រោងទុក ដោយ​សារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែមគ្រឿងចក្រ និងកម្មករ ធ្វើយ៉ាងណាឲ្យ​រួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១។

សូមបញ្ជាក់ថា ព្រលានយន្តភ្នំពេញថ្មីនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវ​បាន​សាងសង់​លើផ្ទៃដីសរុប​២៦០០​ហិកតា ដោយ​គម្រោងសាងសង់មាន៣ដំណាក់កាល។ ដោយ​ការងារសាងសង់សម្រាប់ដំណាក់កាលទី១ អាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕

Advertisement
Advertisement