Connect with us

Hi, what are you looking for?

ក្នុងស្រុក

តេស្តព្រះសង្ឃ និង​សិស្សលោក​នៅវត្តក្នុងរាជធានីភ្នំពេញជិត៩ពាន់អង្គ/នាក់ រកឃើញ​វិជ្ជមានកូវីដ១៩ ចំនួន ១៤១អង្គ/នាក់

យោង​តាម​របាយការណ៍​របស់មន្ទីរធម្មការ និង​សាសនា​រាជធានីភ្នំពេញ បាន​ឲ្យដឹងថា ក្នុង​ការ​ចុះយកសំណាក​ព្រះសង្ឃ និង​និស្សិត​ដែលស្នាក់​នៅ​ក្នុងវត្ត​ចំនួន ១៥៤វត្ត ក្នុង​ខណ្ឌទាំង​១៤ របស់រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍​កន្លងទៅនេះ គេបានរកឃើញព្រះសង្ឃ និង​និស្សិត​សរុបចំនួន ១៤១អង្គ/នាក់ មានវិជ្ជមានកូវីដ១៩។

បើតាម​របាយការណ៍ ការធ្វើតេស្ត​នេះ បានចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ទៅលើព្រះសង្ឃ អាចារ្យ​គណៈកម្មការ យាយជីតាជី សិស្ស​និស្សិត​ដែលស្នាក់​នៅ​ក្នុងវត្ត​សរុបចំនួន ៨៩៧៥អង្គ/នាក់ ក្នុងនោះ​បានរកឃើញ​វិជ្ជមានកូវីដ១៩​ទៅលើព្រះសង្ឃ​ចំនួន ៩៧អង្គ, គណៈកម្មការអាចារ្យ​វត្ត​ចំនួន ៩នាក់, តាជីយាយជី ចំនួន ១៥នាក់ និងសិស្ស​និស្សិត​ចំនួន ២០នាក់៕

Advertisement
Advertisement