Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្សឹប..ខ្សឹប..ពីនេះ! ពីនោះ ! ផ្ទុះរឿង យូ ប៊ុនស៊្រាង លបដាក់កុងត្រូលជជុះ នៅច្រកចូលក្រុងសែនមនោរម្យ

មណ្ឌលគិរី÷ក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិបិទដាច់ខាតរឿងដាក់កុងត្រូលតាមផ្លូវចាំយកលុយពីរថយន្តដឹកទំនិញ។ ជាងនេះទៅទៀតអគ្គ ស្នងការនគរបាលជាតិក៏បានប្រកាសដាច់ណាត់ដែរមិនឲ្យក្រុមមន្ត្រីនគរបាលសេដ្ឋកិច្ចដាក់ប៉ុស្តិ៍តាមដងផ្លូវជាតិនោះឡើយ។ ប៉ុន្តែនៅខេត្តមណ្ឌលគិរីលោក យូ ប៊ុនស៊្រាង មន្ត្រីនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបែរជាលបដាក់កុងត្រូលនៅច្រកចេញ-ចូលក្រុងសែនមនោរម្យតាមបណ្ដោយផ្លូវជាតិលេខ៧៦ចាំយកលុយ ពីឡានដឹកទំនិញយ៉ាងរំភើយ ។

លោក យូ ប៊ុនស្រៀង និងឡានប្រដេញរបស់គាត់នៅច្រកចូលក្រុងសែនមនោរម្យ

បើតាមសេចក្តីរាយការណ៍មកថា ក្រុមលោក យូ ប៊ុនស្រ៊ាង បានដាក់រថយន្តនៅចំណុចចម្ការស្រល់ផ្លូវចូលភូមិពូតាំង ក្នុងក្រុងសែនមនោរម្យដើម្បីចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទក៏ដូចជាដឹកគ្រឿងសង្ហារឹមនានា ។ ប្រភពថា រថយន្តដឹកទ្វារបង្អួចឬគ្រឿងសង្ហារឹមចេញពីខេត្តមណ្ឌលគិរីសុទ្ធតែត្រូវចុះទៅគួរសមក្រុមមន្ត្រីនគរបាលដាក់ក្បាលរថយន្តចាំប្រដេញរថយន្តទាំងឡាយណាដែលដឹកទំនិញហើយមិនព្រមចូលបង់ប្រាក់ ។

ពួកមន្ត្រីនគរបាលនៅទីនោះនិយាយថា វាជារឿងកំប៉ិកកំប៉ុកគ្រាន់នឹងដោះស្រាយបាយទឹកតែប៉ុណ្ណោះ ។ ប៉ុន្តែគេមិនដឹងថា តើនរណាជាអ្នកបញ្ជូនអស់លោកមន្ត្រីនគរបាលដែលដឹកនាំដោយលោក យូ ប៊ុនស្រ៊ាង ចុះទៅធ្វើការនៅខេត្តមណ្ឌលគិរីដោយមិនឲ្យបាយទឹកយ៉ាងដូច្នោះទេ ? លើសហ្នឹងទៀតនៅពេលដែលមានរថយន្តដឹកឈើចេញឆ្លងដែនទៅប្រទេសវៀតណាម គឺពួកឈ្មួញឈើទាំងអស់នោះត្រូវតែទាក់ទងក្រុមលោកយូ ប៊ុនស៊្រាង ជាមុនទើបអាចចេញបាន ។ រឿងចេញឈើទៅប្រទេសវៀតណាម គឺជារឿងលុយដុំ ។

ករណីនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាអគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលថា តើទង្វើរបស់លោក យូ ប៊ុនស្រ៊ាង ត្រឹមត្រូវដែរឬទេ? បើត្រឹមត្រូវគួរតែអនុញ្ញាតឲ្យលោក យូ ប៊ុនស្រ៊ាង ដាក់ ប៉ុស្តិ៍អោយបានរឹងមាំ និងជាចំហតែម្ដង ទៅ ។ ប៉ុន្តែបើទង្វើនោះមិនត្រឹមត្រូវទេ គួរហៅគាត់ត្រឡប់ចូលបន្ទាយវិញ ហើយថា តើទង្វើបែបនេះគួរមានទោសដែរឬយ៉ាងណា ?

Advertisement
Advertisement