Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឱ្យប្រជាជនត្រៀមខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩

តាមរយៈ​សារ​បង្ហោះនៅ​លើ​បណ្តាញ​សង្គម Instagram លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើការអំពាវនាវឲ្យ​ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ត្រៀមខ្លួនរស់នៅ​រួមគ្នាជាមួយជំងឺកូវីដ-១៩ ពីព្រោះជំងឺរាតត្បាតនេះនឹងក្លាយជាជំងឺត្រាំត្រែងក្នុងពេលឆាប់ៗនេះ។

លោកនិយាយថា ចាប់តាំងពីមួយឆ្នាំកន្លះនេះមក ប្រទេសឥណ្ឌូណេស៊ីបានតស៊ូដោះស្រាយជាមួយនឹងបញ្ហាជំងឺកូវីដ-១៩។ លោកថា ស្ថានភាពនេះបានប្រសើរឡើងកាលពីពេលថ្មីៗនេះដែលបានឆ្លុះបញ្ចាំងតាមរយៈអត្រានៃការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ (BOR)។ ការរឹតត្បិតទៅលើសកម្មភាពសហគមន៍ (PPKM) ត្រូវបានបន្ធូរបន្ថយនៅក្នុងតំបន់ជាច្រើន ខណៈពេលទីផ្សារទំនើប ព្រះវិហារ កន្លែងទាក់ទាញភ្ញៀវទេសចរ បានចាប់ផ្តើមបើកដំណើរការវិញ ហើយសាលារៀនបានចាប់ផ្តើមរៀបចំសម្រាប់ថ្នាក់រៀនដោយផ្ទាល់ផងដែរ។

ជាមួយ​គ្នា​នេះ លោកក៏បានស្នើឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលការរឹតត្បិតសង្គមមួយចំនួនត្រូវបានបន្ធូរបន្ថយ៕

Advertisement
Advertisement