Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួង​ប្រៃសណីយ៍​ដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១)

ក្រសួងប្រៃសណីយ៍បានអភិវឌ្ឍន៍កម្មវិធីបណ្ណាល័យឌីជីថល ជំនាន់ទី១ រួចរាល់ហើយ និងដាក់ឲ្យ​ដំណើរការ ដោយសាធារណជនអាចចូលទៅអានសៀវភៅ និង​ធ្វើការ​ស្រាវជ្រាវដោយឥតគិតថ្លៃ។

កម្មវិធី D-Libraray App ជំនាន់ទី១ មានឯកសារសំខាន់ៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្ម និង សន្ទស្សន៍អន្តរជាតិ ។ល។

សាធារណជនអាចទាញយកដោយចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS និង Play Store សម្រាប់ Android ហើយស្វែងរកពាក្យ D-Library ជាការស្រេច។

ក្រសួងប្រៃសណីយ៍អំពាវនាវដល់ស្ថាប័ននានា និង ដៃគូរអភិវឌ្ឈចូលរួមផ្តល់ឯកសារសម្រាប់បញ្ចូលក្នុងកម្មវិធីបណ្ណាល័យឌីជីថលនេះ៕

Advertisement
Advertisement