ព្រះសីហនុ៖ ព័ត៌មានបឋម នៅវេលាម៉ោងប្រមាណ៥ ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ បានដេកស្លាប់នៅលើឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះនៅឡើយទេ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ៕
ដោយ ដែនសមុទ្រ