មណ្ឌលគិរី : មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីឲ្យ ដឹងថា គេបានរហូតអេស្កាវ៉ាទ័រ១គ្រឿង និងម៉ូតូ១គ្រឿងកាលពីល្ងាចថ្ងៃទី១៥ តុលា នៅចំណុចភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីឈូសឆាយ កាប់បំផ្លាញដើមស្រល់ ។
យោងតាមរបាយការណ៍ឲ្យដឹងថា ជាមួយការបង្ក្រាបនោះសមត្ថកិច្ចជំនាញព្រៃឈើក៏បានដកហូតគ្រឿងចក្រអេស្កាវេទ័រ ប្រភេទ Komatsu (PC 210) ពណ៌លឿង ចំនួន០១ គ្រឿង និងម៉ូតូDream 100 ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-8347 ១គ្រឿងផងដែរ ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ។
យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋបាននិយាយថា នេះគ្រាន់តែជាករណីតូចតាចមួយប៉ុណ្ណោះ ខណៈដែលព្រៃស្រល់រាប់រយហិកតារួមទាំងព្រៃស្រល់ដែលការពារដោយព្រះរាជក្រឹត្យផងនោះ បានក្លាយទៅជាទីតាំងរីសត – ជាកម្មសិទ្ធិរបស់ពួកអ្នកមានអំណាចមានលុយជាបណ្ដើរៗដោយគ្មានការទទួលខុសត្រូវពីស្ថាប័នសម ត្ថកិច្ច ៕