Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេព្រៃកែវសីមាកោះហាវម្ចាស់គ្រឿងចក្រដែលឈូស ឆាយព្រៃឈើខុសច្បាប់ឲ្យចូលខ្លួន

អេស្កាវ៉ាទ័រ ដែលរឹបអូសបាន និងក្រុមមន្ត្រីព្រៃឈើ

មណ្ឌលគិរី : នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា លោក សួន ធីរស់ នាថ្ងៃទី១៨ តុលានេះ បានចេញលិខិតកោះហៅឈ្មោះ ធី ខេមរិន ឲ្យចូលខ្លួនមកដោះស្រាយជុំវិញរឿងប្រើប្រាស់គ្រឿងចក្រឈូសឆាយ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់ ។

អេស្កាវ៉ាទ័រ ដែលរឹបអូសបាន និងក្រុមមន្ត្រីព្រៃឈើ

ឈ្មោះ ធី ខេមរិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែររស់នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចព្រៃឈើកែវសីមារកឃើញថា ជាម្ចាស់អេស្កាវ៉ាទ័រម៉ាក KOMATSU ពណ៌លឿង១គ្រឿង និងម៉ូតូ honda dream ផលិតឆ្នាំ២០១៩ ១គ្រឿង ដែលសមត្ថកិច្ចរឹបអូសបានកាលពីរសៀលថ្ងៃទី១៥តុលា ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនៅចំណុច ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ឲ្យចូលខ្លួនមកកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌ លគិរីដើម្បីធ្វើការដោះស្រាយ ។

អេស្កាដែលជនសង្ស័យប្រើប្រាស់ក្នុងការបំផ្លាញព្រៃឈើហ៊ុំព័ទ្ធយកដីរដ្ឋ

ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះជនសង្ស័យករណីឧក្រិដ្ឋកម្មព្រៃឈើនេះពុំត្រឹមតែពុំបានសម្របសម្រួលតបទៅនឹងលិខិតអញ្ជើញរបស់ស្ថាប័នជំនាញប៉ុណ្ណោះទេ ផ្ទុយ ទៅវិញបែរជាប្រើប្រាស់ facebook page ផ្ទាល់ខ្លួនធ្វើការវាយប្រហារ បង្កាច់បង្ខូចកិត្តិយក្រុមមន្ត្រីព្រៃឈើពាក់ព័ន្ធរឿងរ៉ាវពុករលួយជាសាធារណៈយ៉ាងចាស់ដៃដោយគ្មានមូលដ្ឋាន ។ រឿងនេះត្រូវគេជឿថា វាអាចក្លាយទៅជាបទល្មើសថ្មីមួយបន្ថែមទៀតដាក់បន្ទុកទៅលើម្ចាស់អេស្កាវ៉ាទ័ររូបនោះ ដែលប្រៀបបាននឹងការប្រឹងជីករណ្ដៅកប់ខ្លួនឯងដូច្នោះដែរ ៕

facebook page ដូចជនសង្ស័យសរសេរវាយប្រហារមន្ត្រីព្រៃឈើ

Advertisement
Advertisement