Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងការងារឲ្យ​កត់ឈ្មោះ​កម្មករនិយោជិត បុគ្គលិក ដែល​អវត្តមាន​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ

ភ្នំពេញ — លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ធ្វើ​ការ​ណែនាំ​ដល់​រដ្ឋបាល​រោងចក្រ សហគ្រាស ក្រុមហ៊ុន ត្រូវ​កត់ឈ្មោះ​កម្មករ និយោជិត បុគ្គលិក​ទាំងអស់ ដែល​អវត្ត​មាន​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ ដើម្បី​ប្រគល់​ជូនអាជ្ញាធរ និង​ដើម្បី​ត្រៀម​ធ្វើ​ចត្តាលីស័ក។

តាម​ការ​បញ្ជាក់របស់​លោក ហេង សួរ នៅ​លើ​បណ្តាញ​សង្គមថា វិធានការ​នេះ គឺ​ដើម្បី​បង្ការ​ហានិភ័យ​ក្រោយ​ពេល​ចូលឆ្នាំ​ខាងមុខនេះ ដោយ​ក្នុង​នោះ​បងប្អូន​កម្មករ និយោជិត ដែល​អវត្តមាន នឹង​ត្រូវ​ដាក់​​ឲ្យ​នៅ​ដាច់ដោយ​ឡែក​ពីគេ នៅ​តាម​ផ្ទះជួល​របស់​ខ្លួន​ចំនួន ១៤ថ្ងៃ ដោយ​គ្មាន​ប្រាក់ឈ្នួលសិន ទើប​អនុញ្ញាត​ឲ្យ​ចូលធ្វើ​ការ​វិញ៕

Advertisement
Advertisement