Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

មូលហេតុ​ដែល​ Facebook ប្តូរឈ្មោះ​ក្រុមហ៊ុនទៅជា Meta

facebook ប្តូរឈ្មោះក្រុមហ៊ុនទៅជា Meta

​វ៉ាស៊ីនតោន​ – កាលពីថ្ងៃម្សិលមិញ Facebook បានប្រកាស​បី​ការ​​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ជា​ផ្លូវការ​ទៅជា «Meta» ។ ​គោលបំណង​នៃ​ការប្ដូរឈ្មោះ​នេះ ក្រុមហ៊ុន​បានបញ្ជាក់ថា គឺ​ចង់​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​ចក្រ​វា​ឡ «metaverse» ឬ ជា​ពិភព «​និម្មិត​»​។

facebook ប្តូរឈ្មោះក្រុមហ៊ុនទៅជា Meta

ក្រុមហ៊ុន​និយាយថា វា​នឹង​កាន់តែ​ប្រសើរឡើង​ក្នុងការ​រួមបញ្ចូល​នូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​នឹង​ពង្រីក​លើសពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស​ង្គម ទៅជា​វិស័យ​នានា​ដូចជា Virtual Reality (VR) ជាដើម​។

លោក Mark Zuckerberg ​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បានប្រកាស​ឈ្មោះ​ថ្មី​នេះ ស្រប​ដែល​លោក​បានបង្ហាញ​ពី​ផែនការ​បង្កើត “Metaverse” ជា​ពិភព​អន​ឡាញ​ដែល​មនុស្ស​អាច​លេង​ហ្គេម ធ្វើការ និង​ទំនាក់ទំនង​ក្នុង​បរិយាកាស​និម្មិត​ដែលជា​រឿយៗ​គឺ​ប្រើ​ឧបករណ៍ VR​។

​លោក Mark Zuckerberg និយាយថា ​នៅពេលនេះ​ក្រុមហ៊ុន​នឹង​ផ្ដោត​សំខាន់​លើ​ការបណ្ដាក់ទុន និង​វិនិយោគ​ទៅលើ​ឧបករណ៍ VR ព្រោះ​វា​នឹង​ជួយ​ឱ្យ​ពិភពលោក និង​ពិភព​និម្មិត​កាន់តែ​ខិតជិត​គ្នា ហើយ​អ្វីដែល​អស្ចារ្យ​នោះ​គឺ​បច្ចេកវិទ្យា​នឹងធ្វើ​ឱ្យ​ពិភពលោក​របស់​មនុស្ស​នាពេល​អនាគត​កាន់តែ​អស្ចារ្យ​៕

Advertisement
Advertisement