Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី១០លាន

អ៊ុំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ភ្នំពេញ – ទីបំផុត​ទៅ កម្ពុជា​បានចាក់វ៉ាក់សាំង​កូវីដ១៩ ជូនដល់ពលរដ្ឋ​គ្រប់តាមផែន​កំណត់១០លាននាក់​ហើយ ដោយ​កាលពីថ្ងៃម្សិលមិញ គេ​បានរកឃើញ​អ្នក​ចាក់វ៉ាក់សាំងលេខរៀងទី១០លាន គឺអ៊ុំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អ៊ុំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើង​នៅ​លើ​បណ្តាញសង្គមថា នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៏ដោយ ក៏យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។

ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។

កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។

វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូសនិងមានមនុស្សបានចាក់ វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។

ជាមួយ​គ្នា​នេះ សម្តេចតេជោ​ក៏​បានអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣ការពារនិង៣កុំ ព្រោះថា វ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ៣ការពារ និង៣កុំ៕

Advertisement
Advertisement