Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន ៖ កម្ពុជាកំពុងចាកចេញពីវិបត្តិជំងឺកូវីដ-១៩ និងឈានទៅបើកសង្គម-សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗលើគ្រប់វិស័យ

ភ្នំពេញ – ថ្លែង​ក្នុង​ឱកាស​បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី១ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​ថ្លែងថា មកដល់ម៉ោងនេះ កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពចាកចេញពីវិបត្តិជំងឺកូវីដ-១៩ និងឈានទៅបើកសង្គម-សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ផ្នែកនិងគ្រប់វិស័យ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី

ជាមួយ​គ្នានេះ សម្តេចតេជោ ក៏​បានបង្ហាញការយល់ស្របនឹងការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាដោយអះអាងថា ការបើកសង្គមសេដ្ឋកិច្ចជាបណ្តើរៗចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលយ៉ាងហោចណាស់ក៏មានដំណើរការសេដ្ឋកិច្ចផ្ទៃក្នុងដែរ។ ប្រសិនបើមិនមានប្រភេទវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលអាចបង្ករហានិភ័យធ្ងន់ធ្ងរឡើងវិញដល់សុខភាពសាធារណៈនោះទេ យើងអាចវាយតម្លៃបានថា ប្រទេសជាតិយើងទាំងមូលចាប់ផ្តើមចាកចេញពីវិបត្តិនៃកូវីដ-១៩នេះ ក្នុងភាពរឹងមាំ ត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាយើង ក៏មានការបម្រុងទុកមួយករណីប្រធានស័កកើតឡើងដែរ ប្រសិនបើមិនមានមេរោគបំប្លែងថ្មីកើតឡើងទេនោះ ស្ថានភាពដែលយើងប្រកាសនេះវាអាចមិនមានការប្រែប្រួលទេ។ ប៉ុន្តែបើស្ថិតនៅក្នុងស្ថានភាពនេះ យើងអាចនិយាយបានថា យើងបាននិងកំពុងចាកចេញជាបណ្តើរៗចេញពីកូវីដ-១៩ដោយភាពជឿជាក់និងរឹងមាំ៕

Advertisement
Advertisement