Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រេងសាំង ​ឡើងដល់ ៤ ៥៥០​រៀល ក្នុង​១​លីត្រហើយ

ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ជូនដំណឹង ស្តីពី​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងនោះ​ប្រេង​សាំង​ធម្មតា​ត្រូវបានកំណត់​ឲ្យ​​លក់​ក្នុង​តម្លៃ ៤,៥៥០​រៀល ក្នុង​មួយ​លីត្រ ខណៈប្រេង​​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ៤,១០០​រៀល ក្នុង​១​លីត្រ​។

បើ​ប្រៀបធៀប​នឹង​២​សប្តាហ៍​កន្លងទៅ តម្លៃ​ស​ប្រេងសាំង​ធម្មតា បាន​ឡើងថ្លៃ ២៥០​រៀល រីឯ​ម៉ា​ស៊ូ​ត ឡើងថ្លៃ ១០០​រៀល ក្នុង​មួយ​លីត្រ​។

បើតាម​ក្រសួងពាណិជ្ជកម្ម តម្លៃ​​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៤ ៧១០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៤ ២៦០​រៀល ក្នុង​មួយ​លីត្រ​។​ តែដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

Advertisement
Advertisement