Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

តើកំបោរបាយអ មានសារៈសំខាន់យ៉ាងណាក្នុងការជួសជុលប្រាសាទឥដ្ឋ..តោះមកដឹងបន្តិចមើល៍

ប្រាសាទធ្វើពីឥដ្ឋនិងចានបាយអរ

ទោះបីបច្ចុប្បន្នស៊ីម៉ង់ត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការសាងសង់អាគារធំៗក្ដី ក៍កំបោរបាយអនៅតែដើរតួនាទីសំខាន់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើពីឥដ្ឋ ។

ប្រាសាទធ្វើពីឥដ្ឋ និងចានកំបោរបាយអ

ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋគេត្រូវការកំបោរបាយអជាចាំបាច់។ កូនខ្មែរជំនាន់នេះ ក៏នៅតែចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។

សារធាតុ ដែលអាចយកមកផ្សំធ្វើជាបាយអបានគឺងាយបំផុតដែលគេអាចរកបាននៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម៕

Advertisement
Advertisement