Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកថា ចិនកំពុងបង្កើនការផលលិតនុយក្លេអ៊ែរ

ក្បាលនុយក្លេអ៊ែរដែលចិនបានបង្អួតក្នុងពិធីព្យុះហយាត្រាកាលពីកន្លងទៅ

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធទី ៣ខែវិច្ឆិកាថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងការរំពឹងទុក ដោយកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។

ក្បាលនុយក្លេអ៊ែរដែលចិនបានបង្អួតក្នុងពិធីព្យុះហយាត្រាកាលពីកន្លងទៅ

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៧០០ក្បាលនៅឆ្នាំ២០២៧ និងអាចឈានដល់១០០០ នៅឆ្នាំ២០៣០ ដែលកើនឡើងទំហំ២ដងកន្លះ នៃអ្វីដែលមន្ទីរបញ្ច កោណបានព្យាករណ៍កាលពីមួយឆ្នាំមុន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិកទៅកាន់សភាស្តីពីការអភិវឌ្ឍន៍យោធារបស់ចិន បានបញ្ជាក់ថា ពេលនេះសាធារណរដ្ឋប្រជាមានិតចិន កំពុងវិនិយោគ និងពង្រីកវេទិកាចែកចាយនុយក្លេអ៊ែរនៅលើដី សមុទ្រ និងផ្លូវអាកាស និងកសាងហេដ្ឋារចនា សម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការពង្រីកដ៏ធំ នៃកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ៕

Advertisement
Advertisement