Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប !

កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាផងដែរដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។

ថ្មីៗនេះ Telegram បានធ្វើបច្ចុប្បន្នភាពថ្មីដែលភ្ជាប់មុខងារមួយចំនួន ដូចជា Hyper-Speed Scrolling and Calendar View for Shared Media, Join Requests, Global Chat Themes លើប្រព័ន្ធប្រតិបត្តិការ (iOS និង android) ។

ក្នុងនោះ​គេ​សង្កេតឃើញ​មានមុខងារពិសេសៗចំនួន ០២ ៖

Hyper-Speed Scrolling for Shared Media ៖ គ្រប់ការសន្ទនារបស់លោកអ្នកជាក្រុម ឬបុគ្គល គឺមានការចែករំលែករូបភាព និងវីដេអូគ្មានដែនកំណត់ (unlimited cloud) នៅក្នុងប្រអប់ Media (Media Tap) ដូចនេះមុខថ្មីនេះគឺបានបន្ថែម របារកាលបរិច្ឆេទ (Date Bar) ក្នុងការស្វែងរកកាន់តែលឿន នៅផ្នែកខាងស្តាំនៅពេលលោកអ្នករំកិល (scroll) ឡើងលើ-ចុះក្រោមដើម្បីស្វែងរករូបភាព ឬវីដេអូ ដែលបានចែករំលែកទៅវិញទៅមក ។ ជាពិសេសនោះដើម្បីទទួលបានរូបភាពកាន់តែងាយស្រួលមើល និងច្បាស់ លោកអ្នកអាចពង្រីក ឬពង្រួម (zoom in/out) នៅលើប្រអប់ (Media Tap) នោះផងដែរ ។

Calendar View for Shared Media ៖ ភ្ជាប់ជាមួយគ្នានេះដែរដើម្បីបន្ថែមល្បឿនលឿននៃការស្វែងរករូបភាព ឬវីដេអូឱ្យចំថ្ងៃបរិច្ឆេទ( Specific Time) នៅក្នុងប្រអប់ Media (Media Tap) នេះ លោកអ្នកអាចចុចលើរបារ (Date Bar) ដើម្បីបើកប្រតិទិនស្វែងរកសម្រាប់ថ្ងៃនីមួយៗ ។

លោកអ្នកអាចស្វែងយល់បន្ថែមតាមរយៈ តំណភ្ជាប់ (Link) ខាងក្រោមសម្រាប់យោងព័ត៌មាននៃការធ្វើបច្ចុប្បន្នភាពនេះ ៖ https://telegram.org/blog/shared-media-scrolling-calendar-join-requests-and-more

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

Advertisement
Advertisement