Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងពន្យារពេល​ដំណើរការរៀន របស់​សិស្ស​កម្រិត​មត្តេយ្យ​សិក្សា

សាលាមត្តេយ្យត្រូវពន្យារពេលសម្រាប់ការចូលរៀន

ភ្នំពេញ – ខណៈ​ដែល​សាលារៀន​គ្រប់កម្រិត​ត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ នៅ​រសៀលថ្ងៃទី៨ វិច្ឆិកា ម្សិលមិញ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាសពន្យារពេល ដំណើរ​ការរៀន និង​បង្រៀន នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​។

ក្រសួងអប់រំ​បញ្ជាក់ថា ​ការពន្យារ​ពេលនេះ គឺដោយ​អនុវត្តតាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដោយ​សម្រេច​ស្នើ​ដល់​គ្រឹះស្ថាន ម​ត្តេ​យ្យ​សិក្សា​គ្រប់​ប្រភេទ និង​សេវា​អប់រំ​កុមារ​តូច ត្រូវ​ពន្យារពេល សម្រាប់​ដំណើរ​ការរៀន និង​បង្រៀន ដោយផ្ទាល់ នៅតាម​គ្រឹះស្ថានសិក្សា​។​

ក្រសួងថា បន្ទាប់ពី​កុមារ អាយុ ៥ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ រួច ក្រសួង​នឹង​ចេញ​លិខិតអនុញ្ញាត ឱ្យ​គ្រឹះស្ថានសិក្សា បើក​បង្រៀន សម្រាប់​កុមារ អាយុ ៥ ឆ្នាំ​៕

Advertisement
Advertisement