Connect with us

Hi, what are you looking for?

ក្នុងស្រុក

WOW ៣ ថ្ងៃក្នុងពិធីបុណ្យអុំទូកគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស២២នាក់ របួស៤៤នាក់

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកម្ពុជានាពេលកន្លងទៅ

ភ្នំពេញ : ពិតជារន្ធត់ណាស់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ (១៨-២០ វិច្ឆិកា) ក្នុងពិធីបុណ្យអុំទូកគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ និងធ្វើឲ្យរបួស៤៤នាក់ ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយអគ្គស្នងការដ្ឋាននគរ បាលជាតិ ។

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកម្ពុជានាពេលកន្លងទៅ

មូលហេតុបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ទាំងនោះមកពី៖ បើកបរល្បឿនលឿន ១៧ករណី, មិនគោរពសិទ្ធិ ៤ករណី, មិនប្រកាន់ស្តាំ ៤ករណី, ប្រជែងគ្រោះថ្នាក់ ៣ករណី, បត់គ្រោះថ្នាក់ ៣ករណី និងស្រវឹង២ករណី ។

ប្រភពដដែលបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន មានការកើនឡើង៣នាក់ (ឆ្នាំមុន ស្លាប់១៩នាក់) ស្មើនឹង១៦ភាគរយ។ ចំណែកចំនួនអ្នករបួសធ្លាក់ចុះ ៩នាក់ ស្មើនឹង១៧ភាគរយ (ឆ្នាំមុន របួស ៥៣នាក់) ៕

Advertisement
Advertisement