Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សម្តេចតេជោ លើកទឹកចិត្ត​ចិនឲ្យ​គាំទ្រ​ដល់​ការ​ចាប់ផ្តើម​ឡើងវិញ នៃដំណើរការ​សេដ្ឋកិច្ចរវាងអាស៊ាន និង​ចិន

ក្នុង​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដែលប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២២ ខែវិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកទឹកចិត្ត​ដល់ប្រទេសចិនឲ្យ​គាំទ្រ​ដល់​ការ​ចាប់ផ្តើមឡើងវិញ នៃការធ្វើដំណើរ​រវាង​អាស៊ាន និង​ចិន ដើម្បីពង្រឹង និង​លើក​កម្ពស់​វិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាព​ធុរកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ។

ជាមួយ​គ្នា​នេះ សម្តេចក៏​បានលើកទឹកចិត្ត​ដល់អាស៊ានចិន ឲ្យ​ព្យាយាម​ទាញយកផលប្រយោជន៍​ជាតិបរមាពីភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សម្រាប់​កំណើន​សេដ្ឋកិច្ច​រយៈពេលវែង ព្រមទាំង​នាំ​មក​នូវ​វិបុលភាពរួម ស្រប​តាមចក្ខុវិស័យ​ភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន ឆ្នាំ​២០៣០។

សូមអានសេចក្តីប្រកាស៖

Advertisement
Advertisement