Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់ គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលបានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនេះតាមប្រព័ន្ធវីដេអូ។

បើយោងតាមក្រសួងពាណិជ្ជកម្ម អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខ័ណ្ឌ សម្រាប់តម្រង់ ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យ បានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕

Advertisement
Advertisement