Connect with us

Hi, what are you looking for?

កីឡា

កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២២

កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ ហៅកាត់ថា (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង កីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់ វិសាខា ។ នេះបើយោងតាមការប្រកាសផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយឯកឧត្តមបានអរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលជឿ ទុកចិត្តកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ។ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមបានប្ដេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថា ការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អបំផុតនៅអាស៊ាន នាឆ្នាំក្រោយ។

សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគប្រកួត សហព័ន្ធនឹងបញ្ជាក់ជូននាពេលក្រោយ ។ ប៉ុន្ដែ សមាជិករបស់ AFF ដែលមានសិទ្ធចូលរួមការប្រកួតថ្នាក់តំបន់នាពេលកន្លងមក គឺមានចំនួន ១២ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ឡាវ ប្រ៊ុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលីផងដែរ ៕

Advertisement
Advertisement