Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ករណីគាំង App ធនាគារ ABA ធនាគារជាតិ រំលឹក​គ្រឹះស្ថានធនាគារទាំងអស់ អនុវត្ត​គោល​ការណ៍ណែនាំលើ​ការ​គ្រប់គ្រង​ហានិភ័យព័ត៌មានវិទ្យា

ភ្នំពេញ – កាលពីថ្ងៃទី២៥ វិច្ឆិកា ប្រព័ន្ធបច្ចេកទេស​របស់ធនាគារ ABA បានជួ​បបញ្ហា​រអាក់រអួល​ចាប់ពីម៉ោង ៣ព្រឹក រហូត​ដល់​ពេល​រសៀល។ ករណីនេះ​បានធ្វើ​ឲ្យ​មាន​បញ្ហា​រអាក់រអួល និង​ផលវិបាក​ដល់សាធារណជន ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ ABA។

ជាមួយ​នឹង​ករណីនេះ ធនាគារ​ជាតិ នៃកម្ពុជា បាន​ក្រើន​រំលឹក​ដល់គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​សេចក្តីជូនដំណឹង​លេខ ធ.៧.០១៩.៥៧៥ សជណ ស្តីពី ការ​ដាក់​ឲ្យ​អនុវត្ត​គោល​ការណ៍​ណែនាំ​លើ​ការ​គ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ដែលតម្រូវ​ឲ្យ​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ដោះស្រាយ​រាល់​ភាព​រអាក់រអួល​ផ្នែក​បច្ចេកទេស​ក្នុងរយៈពេល​ ២ម៉ោង​យ៉ាង​យូរ។

ហើយ​ចំពោះ​ករណីធនាគារ ABA ធនាគារជាតិ បានបញ្ជាក់ថា ខ្លួន​នឹង​ស្វែង​យល់បន្ថែម​ទៀត​អំពីប្រភព នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី។

យ៉ាងណាក៏ដោយ បើតាម​សេចក្តីជូនដំណឹងរបស់​ធនាគារ ABA ថា ការ​គាំងប្រព័ន្ធនេះ គឺមកពីខាងធនាគារ​បាន​តម្លើង​សមត្ថភាព​ប្រព័ន្ធ ដោយ​វា​មិន​អាច​ត្រូវ​បាន​បញ្ចប់​រួចរាល់​ទាន់ពេល​វេលា៕

Advertisement
Advertisement