Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជា-វៀតណាម ឯកភាពគ្នាជំរុញទេសចរណ៍វ៉ាក់សាំង

កម្ពុជា-វៀតណាម ឯកភាពក្នុងការជំរុញទេសចរវ៉ាក់សាំង

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ នៅខេត្តកែប ដោយមានការចូលរួមផ្ទាល់ និងអនឡាញ (Hybrid) ពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយភាគីវៀតណាមដែលដឹកនាំដោយ លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។

កម្ពុជា-វៀតណាម ឯកភាពក្នុងការជំរុញទេសចរវ៉ាក់សាំង

ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីស្ថានភាពជំងឺកូវីដ១៩ ការឆ្លើយតបនៃវិស័យទេសចរណ៍ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និង ផែនបើកវិស័យទេសចរណ៍អន្តរជាតិរៀងៗខ្លួន។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញលើផែនការសកម្មភាពជំរុញទេសចរណ៍ទៅវិញទៅមក ក៏ដូចជាវាយតម្លៃលទ្ធផលការងារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។

នាកិច្ចប្រជុំថ្នាក់ឧត្ដមន្រ្តីទេសចរណ៍នេះ ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញទេសចរណ៍វ៉ាក់សាំង ទៅវិញទៅមកប្រកបដោយសុវត្ថិភាព៕

Advertisement
Advertisement