Connect with us

Hi, what are you looking for?

កីឡា

ពហុកីឡាដ្ឋាន​មរតក​តេ​ជោ គ្រោង​នឹង​បើកសម្ពោធនៅ​ថ្ងៃទី​១៨ ធ្នូ 

ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ដែល​បាន​ប្រើប្រាស់​ពេលវេលា នៃ​ការស្ថាបនា អស់​ជាច្រើន​ឆ្នាំ កន្លងមកនេះ គ្រោង​នឹង​បើកសម្ពោធ ដាក់​ឲ្យ​ប្រើ ប្រាស់ ជា​ផ្លូវការ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះហើយ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា តំណាង​ភាគី​ចិន និង​មាន​មហាជន​ចូលរួម ប្រមាណ​ជា ១៥.០០០ នាក់​។​

​នេះ​បើតាម​ការបង្ហាញ​ឱ្យដឹង នៅក្នុង​កិច្ចប្រជុំ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​អភិបាលរង​ចំនួន ៤ រូប នោះ​គឺ លោក កើត ឆែ​,​លោក មាន ចាន់​យ៉ា​ដា ,​លោក នួន ផា​រ័ត្ន និង​លោក ហួត ហៃ តំណាងឱ្យ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​។​

សូម​បញ្ជាក់ថា ពហុកីឡាដ្ឋាន​មរតក​តេ​ជោត្រូវ​បានស្ថាបនា​ឡើង សម្រាប់​​ការរៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជាត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ។ ពហុកីឡាដ្ឋាននេះ ត្រូវ​បានកសាង​លើ​ផ្ទៃដី​ទំហំ ៨៥ ហិកតា ដែលជា​ជំនួយ ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ដោយ​ចំណាយថវិកាអស់ប្រមាណ ១៥៧ លាន​ដុល្លារ៕

Advertisement
Advertisement