Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ធនាគារជាតិបញ្ឈប់លែងផ្តល់​អាជ្ញាបណ្ណថ្មី​សម្រាប់​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

ធនាគារជាតិ នៃកម្ពុជា បានសម្រេច​បញ្ឈប់​ការ​ផ្តល់​អាជ្ញាបណ្ណថ្មី​សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់​បញ្ញើហើយ ចាប់ពីពេលនេះតទៅ។

ធនាគារជាតិបានបញ្ជាក់នៅ​ក្នុង​លិខិត​ជូនដំណឹង​របស់ខ្លួនថា បច្ចុប្បន្ន​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទីមោទនៈ ទាំងគុណភាព ទំហំ និង​វិសាលភាព ដូច្នេះ​ដើម្បីពង្រឹងបន្ថែមទៀត​នូវ​សមត្ថភាព​របស់គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូចជា​ការ​ត្រួតពិនិត្យ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ទើបធនាគារ​ជាតិ​សម្រេច​បញ្ឈប់​ការ​ផ្តល់អាជ្ញាបណ្ណថ្មី​សម្រាប់ប្រកបអាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តែយ៉ាងណា ធនាគារជាតិនៅតែស្វាគមន៍វិនិយោគិន ចំពោះ​ការ​ចូលរួមវិនិយោគ​ជាមួយ​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​ដែលកំពុង​ប្រកបអាជីវកម្ម និង​លើកទឹកចិត្តចំពោះ​ការ​ច្របាច់បញ្ចូល​គ្នា​រវាង​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់ ដើម្បី​លើ​កកម្ពស់​កា​រផ្តល់សេវាហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​មានតម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​សាធារណជន៕

Advertisement
Advertisement