Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាសូរតែទឹកដោះម្ដាយ…ឆាកប្រយុទ្ធរបស់ក្មេងស្ទាវស្លាប់៦ របួសធ្ងន់២ ចាប់បាន២

យុវជនទាំង៦នាក់ដែលត្រូវគូបដិបក្ខរបស់ខ្លួនបុកសម្លាប់នៅលើដងផ្លូវ

កណ្ដាល : សមត្ថកិច្ចឱ្យដឹងថា យ៉ាងហោចណាស់យុវជន៦នាក់បានស្លាប់នៅលើដងផ្លូវ និង២នាក់ទៀតរងរបួសដោយសាររថយន្តបុកនៅក្នុងឆាកប្រយុទ្ធដ៍ស្រួចស្រាវរបស់ក្រុមក្មេងស្ទាវ ហើយទីបំផុតជនបង្ក២នាក់ដែលជាអ្នកបើកបររថយន្តនោះក៍ត្រូវបានចាប់ខ្លួនផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៩ ធ្នូ តាមបណ្ដោយផ្លូលេខ១១០ ភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យុវជនទាំង៦នាក់ដែលត្រូវគូបដិបក្ខរបស់ខ្លួនបុកសម្លាប់នៅលើដងផ្លូវ

ជនបង្កឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់សមត្ថកិច្ចថា ក្រុមជនរងគ្រោះបានកាប់មកលើពួកគេពេលនោះចៃដន្យគេបានរំដោះខ្លួនរួច ហើយទៅយកឡានជិះប្រុងទៅព្យាបាលរបួស តែក្រុមជនរងគ្រោះនៅតែតាមបង្កបញ្ហាទើបបានគេបុកតែម្ដង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថា ក្រោយឆាកប្រយុទ្ធគេរឹបអូសបានរថយន្តមួយគ្រឿងម៉ាក់ TUNDRA និងម៉ូតូ Dream សេ125 ចំនួន ៤គ្រឿងដែលរងការខូចខាត ហើយបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

Advertisement
Advertisement