Connect with us

Hi, what are you looking for?

អន្តរជាតិ

ថ្នាំគ្រាប់ព្យាបាលកូវីដ ១៩​ ចាប់ផ្តើមចរាចរណ៍នៅលើពិភពលោកហើយ

មកទល់ពេលនេះមានក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ក៏បានចាប់ផ្តើម ផលិតថ្នាំគ្រាប់សម្រាប់ព្យាបាលកូវីដ​១៩ ហើយពេលនេះក៏មានប្រទេសជាច្រើនបានអនុម័តប្រប្រាស់ថ្នាំគ្រាប់នោះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ​១៩ ។ ទាំងនោះជារឿងមួយដ៏ល្អបំផុតដើម្បីយកឈ្នះកូវីដ ១៩ ជួយឲ្យជីវភាពរស់នៅរបស់ពលរដ្ឋមកជាធម្មតាវិញ។

កន្លងមកអាមេរិកបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលផលិតដោយក្រុមហ៊ុន​ Pfizer ​ហើយនៅពេលនេះដែរ កូរ៉េខាងត្បូងអនុម័ត ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសពីដំណឹងខាងលើ រដ្ឋមន្រ្តីនៃក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថកូរ៉េខាងត្បូង លោក គីម ហ្កាងលីប (Kim Gang-lip) បានថ្លែងថា ថ្នាំលេបប្រឆាំង COVID-19 ហៅថា ផាស់ឡូវីដ (Paxlovid) របស់ក្រុមហ៊ុន Pfizer នឹងអាចចូលរួមជួយការពារអ្នកជំងឺ ពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ បន្ថែមពីលើវិធីសាស្រ្តព្យាបាលបច្ចុប្បន្ន ដែលមានទម្រង់ជាការចាក់។

ថ្នាំ Paxlovid នឹងត្រូវប្រើប្រាស់សម្រាប់មនុស្សពេញវ័យ និងក្មេងអាយុចាប់ពី១២ឆ្នាំឡើង ដែលមានទម្ងន់លើសពី៤០គីឡូក្រាម ហើយមានរោគសញ្ញាពីស្រាលទៅបង្គួរ និងប្រឈមហានិភ័យខ្ពស់ក្នុងការវិវត្តទៅករណីធ្ងន់ធ្ងរ ដោយសារមូលហេតុផ្សេងៗដូចជា មានជំងឺប្រចាំកាយជាដើម។

រីឯថ្នាំគ្រាប់សម្រាប់លេបព្យាបាល COVID-19 មួយប្រភេទទៀតហៅថា ម៉ុលនូពីរ៉ាវៀ (molnupiravir) របស់ក្រុមហ៊ុន Merck ដែលបានដាក់ពាក្យស្នើសុំឲ្យអនុម័ត សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ កាលពីពេលកន្លងទៅក្នុងខែធ្នូនេះ នៅកូរ៉េខាងត្បូង គឺខាងក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថកូរ៉េខាងត្បូង កំពុងបន្តពិនិត្យមើលនៅឡើយ ដោយពួកគេត្រូវការទិន្នន័យបន្ថែមទៀតអំពីវា។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ទើបតែបានរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាពសង្គមឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីបន្ធូរបន្ថយពួកវាកាលពីខែវិច្ឆិកាកន្លងទៅ ក្រោយពេលអត្រាករណីឆ្លង COVID-19 ប្រចាំថ្ងៃ មានការលោតឡើងខ្ពស់ ទោះបីប្រទេសអាស៉ីខាងកើតមួយនេះ សម្រេចបាននូវអត្រាចាក់វ៉ាក់សាំងរហូតដល់ជាង ៩២ភាគរយ សម្រាប់អ្នកដែលមានវ័យ១៨ឆ្នាំឡើងទៅក៏ដោយ៕

Advertisement
Advertisement