Connect with us

Hi, what are you looking for?

ក្នុងស្រុក

របាយការណ៍បង្ហាញថា ឱកាសឆ្លងឆ្នាំសកល មានទេសចរជាង១លាន១សែននាក់ ដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ទូទាំងប្រទេស

ភ្នំពេញ – យោង​តាម​របាយការណ៍​របស់ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា នាឱកាសឆ្លងឆ្នាំសកល២០២១ ចូល ២០២២ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា​ ចំនួននេះ មានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ ឆ្លងចូល២០២១។

បើតាម​ការ​បញ្ជាក់របស់លោករដ្ឋមន្រ្តី គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជ ធានី-ខេត្ត។

ចំពោះការគ្រប់ គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើមមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន៕

Advertisement
Advertisement