Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានាធិបតី​ឥណ្ឌូនេស៊ី គាំទ្រសម្តេច ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន

ភ្នំពេញ – ក្នុងជំនួបតាមទូរស័ព្ទនៅ​ព្រឹកថ្ងៃអង្គារ (៤ មករា) លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានធ្វើ​ការ​អបអរសាទរ និងគាំទ្រចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។

ជាមួយ​គ្នា​ លោក​ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏​បានថ្លែង និងគូសបញ្ជាក់ថា លោកនឹងគាំទ្រសម្ដេច ហ៊ុន សែន ធ្វើយ៉ាងណាឲ្យ​ទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Joko Widodo និងបានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះមានដូចជា ៖ ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន, ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត៕

Advertisement
Advertisement