Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រសួងសាធារណការ​ ស្នើទៅ UNDP ជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដើម្បីជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី

ភ្នំពេញ – ក្នុង​​កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និង​ដឹកជញ្ជូនពិនិត្យមើលវឌ្ឍនភាពការងារកាលពីព្រឹកថ្ងៃពុធ (០៥ មករា) លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានឲ្យ​ដឹងថា លោកបានស្នើ​ទៅ​កម្មវិធីអភិវឌ្ឍន៍​របស់អង្គការសហប្រជាជាតិ (UNDP) រួចហើយ ដើម្បី​ឲ្យ​ជួយ​បង្កើត​ស្ថានីយសាកថ្ម​យានយន្ត​ចំនួន៥នៅ​កម្ពុជា។

បើតាម​លោករដ្ឋមន្រ្តី ស្ថានីយសាកថ្មចំនួនប្រាំទីតាំងដែល​គ្រោង​នឹង​បង្កើត​នោះ ទីតាំងទី១ស្ថិត​នៅទីស្តីការក្រសួង និងទីតាំងបួនកន្លែងទៀតស្ថិត​នៅតាមបណ្ដារាជធានី-ខេត្តនានា។

ការបង្កើត​ឲ្យ​មានទីតាំងសាកថ្មនេះ គឺដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី។

ជាមួយ​គ្នា​នេះ ក្រសួងក៏​កំពុងស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថា ក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនីផងដែរ។

ពាក់ព័ន្ធនឹង​ការ​សាងសង់ស្ថានីយ៍សាកថ្មនេះផងដែរ បើ​តាម លោក ហ៊ាង សុទ្ធាយុត្តិ មន្រ្តីនាំពាក្យក្រសួងសាធារណការ ប្រាប់បណ្តាញ​សារព័ត៌មានក្នុងស្រុក​កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា សម្រាប់​តាម​បណ្តា​ខេត្ត​ ស្ថានីយ៍សាកថ្ម​នេះ អាច​នឹង​តម្លើង​នៅ​ខេត្តបាត់ដំង និង​ខេត្តសៀមរាប ហើយ​ចំពោះការប្រើប្រាស់ឬសាករថយន្ត អាចនឹងត្រូវគិតប្រាក់ ប៉ុន្តែមិនគិតក្នុងតម្លៃខ្ពស់ខ្លាំងនោះទេ។ ការ​គិត​ប្រាក់នេះ ក៏ព្រោះតែរដ្ឋក៏ត្រូវចំណាយលើថ្លៃអគ្គិសនីផងដែរ៕

Advertisement
Advertisement