Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​បានចំនួនជាង ១៤លាននាក់ហើយ

ពលរដ្ឋកម្ពុជាជាង៨៩ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩

ភ្នំពេញ – បើយោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២ កម្ពុជា​បានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួន​សរុប​ចំនួន ចំនួន ១៤,២៩២,៧៥១នាក់ហើយ ដែលស្មើ​នឹង​ជាង ៨៩ភាគរយ នៃ​ប្រជាជនសរុបចំនួន ១៦លាននាក់។

ពលរដ្ឋកម្ពុជាជាង៨៩ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩ (រូប: AFP)

ក្នុងនោះ ចាក់ទៅលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

ចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ខណៈកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

សម្រាប់កុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕

Advertisement
Advertisement