Connect with us

Hi, what are you looking for?

កីឡា

កម្ពុជារកឃើញជ័យលាភីប្រណាំងទោចក្រយានថ្នាក់ជាតិឆ្នាំ២០២១

កម្ពុជារកឃើញម្ចាស់ជ័យលាភីប្រឡាំងកង់ឆ្នាំ២០២១

សៀមរាប – កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១ ធ្វើឡើងរយៈពេលមួយថ្ងៃពេញលើទឹកដីសៀមរាបអង្គរ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានរកឃើញ​ម្ចាស់ជ័យលាភី។

កម្ពុជារកឃើញម្ចាស់ជ័យលាភីប្រឡាំងកង់ឆ្នាំ២០២១

សូម​បញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយធ្វើឡើងចំនួនពីរវិញ្ញាសា រួមមាន៖ វិញ្ញាសាទី១ គឺកង់គួក (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Road Bike)។ និងវិញ្ញាសាទី២ គឺកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Mountain Bike )។

សម្រាប់ជ័យលាភីពីលេខ១ ដល់លេខ៥ តាមប្រភេទវិញ្ញាសានីមួយៗមានចំនួនសរុបទាំងអស់ ៣៥នាក់។

សម្រាប់ប្រាក់រង្វាន់ អ្នកទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០០,០០០រៀល, ចំណាត់ថ្នាក់លេខ២ទទួលបាន ៤០០,០០០រៀល, ចំណាត់ថ្នាក់លេខ៣ទទួលបាន ៣០០,០០០រៀល, ចំណាត់ថ្នាក់លេខ៤ ទទួលបាន ២០០,០០០រៀល, ចំណាត់ថ្នាក់លេខ៥ទទួលបាន ១៥០,០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត៕

Advertisement
Advertisement