Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃដំបូង នៃយុទ្ធនាការ​ចាក់វ៉ាក់សាំងដូសទី៤ មានពលរដ្ឋជាង​២ម៉ឺននាក់បានទៅចាក់

រាជធានីភ្នំពេញបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤មុនគេ ដែលធ្វើ​ឡើង​ចាប់ពីថ្ងៃទី១៤-២០ ខែមករា សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខណ្ឌទាំង១៤ ខណៈពលរដ្ឋអាយុចាប់ពី​៦០ឆ្នាំឡើងទៅ នឹងចាប់ផ្តើម​ពីថ្ងៃទី២១-៣១ ខែមករា ហើយ​ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចចាក់ពីថ្ងៃទី១-១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងថ្ងៃដំបូង នៃយុទ្ធនាការ​ចាក់វ៉ាក់សាំងដូសទី៤ ដែលធ្វើ​ឡើង​កាលពីថ្ងៃទី១៤ មករា ឆ្នាំ​២០២២ គេឃើញ​មានមនុស្ស​សរុបចំនួន ២០២០០នាក់​បានទៅ​ចាក់។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមមនុស្ស​ទាំង​ជាង​២ម៉ឺននាក់នោះ មានមនុស្ស ៩០នាក់បានចាក់វ៉ាក់សាំងប្រភេទ AstraZeneca(KR), ១៣៤នាក់ បានចាក់វ៉ាក់សាំងប្រភេទ Modena, ៦នាក់ បានចាក់វ៉ាក់សាំង AstraZeneca(Netherlands) និងមនុស្សចំនួន១៩,៩៧០នាក់ បានចាក់វ៉ាក់សាំងPfizer។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាចំនួន១៤,៣០៥,​២៦៦នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ក្នុងនោះមាន១៣,៧០៧,១៤៣នាក់បានចាក់នៅដូសទី២ និងមាន៤,៥០៨,៤៩៩នាក់បានចាក់នៅដូសទី៣ និងចំនួន២០,២០០នាក់បានចាក់ដូសទី៤។ តួលេខទាំងនេះស្មើនឹង៨៩,៤១ភាគរយនៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋសរុបចំនួន១៦លាននាក់៕

Advertisement
Advertisement