Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋខ្មែរ២៣០នាក់វិលត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញតាមច្រកអូរអន្លក់ ក្នុង​ស្រុកកំរៀង

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

បន្ទាប់ពីសាកសួរ,កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ចំនួន ២៣០នាក់កម្លាំងបាន កត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័សជាលទ្ធផល៖-អវិជ្ជមានកូវីដ១៩ ទាំងអស់។

ពលករចំនួន៤៤នាក់ស្រី២២នាក់,ក្មេង៥នាក់,បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន។

ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨៦នាក់,ស្រី៦៤នាក់,ក្មេង៤៤នាក់,ស្រី២៦នាក់,ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៨នាក់,ស្រី៩នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

Advertisement
Advertisement