Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអប់រំណែនាំឲ្យ​ពង្រឹងវិធានការសុវត្ថិភាពសុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២២ បានចេញសេចក្ដីណែនាំឲ្យ​មានការពង្រឹងវិធានការសុវត្ថិភាពសុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំសិក្សា២០២១-២០២២។

ក្រសួងអប់រំឲ្យដឹងថា ដើម្បីឱ្យដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសុខភាព ស្របតាមទស្សនាទាន “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ” និងក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ជាពិសេសវីរុសប្រភេទ ដែលតា

និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមក្រុង ដោយ​ក្រសួងសូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននូវការងារចាំបាច់មួយចំនួន បន្ថែមលើវិធានការនានាដែលបានដាក់ចេញកន្លងមក។

ក្នុងនោះ​រួមមាន ​ពង្រឹងការអនុវត្តសេចក្តីណែនាំលេខ៨៤ អយក.សណន ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា២០២១-២០២២, សេចក្តីណែនាំលេខ៨៦ អយក.សណន ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការដំណើរការគ្រឹះស្ថានមធ្យមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា២០២១-២០២២, សេចក្តីណែនាំលេខ៨៨ អយក.សណន ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សានិងសេវាអប់រំកុមារតូច ក្នុងឆ្នាំសិក្សា២០២១២០២២,ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូដ-១៩ចុះថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ជាពិសេសត្រូវអនុវត្តអភិក្រម“៣ការពារគឺត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់,ពាក់ម៉ាស់ខ្ទប់មាត់ច្រមុះ,រក្សាគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀននិងបរិវេណគ្រឹះស្ថានសិក្សាចាប់ពី១,៥ម៉ែត្រនិង៣កុំគឺកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នា,កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ,និងកុំប៉ះពាល់គ្នាដោយផ្ទាល់៕

Advertisement
Advertisement