Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាសម្តែង​ការ​ព្រួយបារម្ភចំពោះ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​រដ្ឋធានី នៃ​រដ្ឋកាយ៉ាហ៍ ប្រទេស​មីយ៉ាន់ម៉ា

ភ្នំពេញ – ក្រសួងការបរទេស​កម្ពុជា នៅថ្ងៃនេះ (២០ មករា) បាន​ចេញ​សេចក្តីថ្លែង​ការណ៍ ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ប៉ះទង្គិច​ប្រដាប់អាវុធ​យ៉ាងធ្ងន់ធ្ងរ​នៅ​រដ្ឋធានី​ នៃរដ្ឋកាយ៉ាហ៍ រវាង​យោធាមីយ៉ាន់ម៉ា និង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ។

សេចក្តីថ្លែង​ការណ៍​បាន​បញ្ជាក់ថា អំពើហិង្សា​ដែលនៅ​តែបន្ត​កើត​មាននេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វឌ្ឍនភាពដែល​សម្រេច​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារនាពេលថ្មីៗនេះ របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស​កម្ពុជា​យល់ឃើញថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែទទួល​យក​បទឈប់បាញ់ បញ្ចប់​នូវ​រាល់សកម្មភាព​ដែលហិង្សា អនុវត្ត​ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់បំផុត និង​ចាប់ផ្តើម​កិច្ច​សន្ទនា​ដើម្បី​បង្កើត​នូវ​ស្ថានភាព​អំណោយ​ផល សំដៅ​ឈាន​ទៅ​រក​ការ​កសាង​ឡើងវិញ​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជាឯកច្ឆន្ទ៥​ចំណុច​របស់អាស៊ាន៕

Advertisement
Advertisement