Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រី : កម្ពុជាអាចគ្រប់គ្រងការរាលដាលកូវីដ-19 បាន

សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងពិធីទទួលវ៉ាក់សាំងកាលពីព្រឹកមិញ

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីទទួលវ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេ នីកា ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបា ល និងប្រជាជនប៉ូឡូញ កាលពីព្រឹកថ្ងៃទី៣០មករា នេះថា កម្ពុជាអាចគ្រប់គ្រងការរាលដាលនៃមេរោគ វីដ-19 បាន ។

សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងពិធីទទួលវ៉ាក់សាំងកាលពីព្រឹក មិញ

សម្ដេចលើកឡើងថា ជាក់ស្តែងជាមួយនឹងអត្រា នៃការចាក់វ៉ាក់សាំងប្រមាណ ៩០ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់ បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ច ។

លោកស្រីតំណាងទូតប៉ូឡូញប្រចាំកម្ពុជា

បើតាមសម្ដេចនាយករដ្ឋមន្ត្រីថា ដោយសារតែកម្ពុជាអាចគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺឆ្លងជាសកលនេះបានធ្វើសេដ្ឋកិច្ចកម្ពុជាទទួលបានការរីកចម្រើនគួរកត់សម្គាល់ ។ សម្ដេចថា ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថា នឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថា បន្តកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅដំណើរការជាប្រក្រតីឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ ៕

Advertisement
Advertisement