Connect with us

Hi, what are you looking for?

អន្តរជាតិ

កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក រយៈ​ចម្ងាយ​មធ្យម

សេ​អ៊ូ​ល​ – នៅព្រឹក​ថ្ងៃ​ចន្ទ​​នេះ កូរ៉េខាងជើង​អះអាងថា មី​ស៊ី​ល​ដែល​ខ្លួន​បាន​បាញ់​សាកល្បង កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​មាន​ឈ្មោះថា វ៉ា​សុង ១២ (Hwasong-12) ជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម (IRBM)​។​

បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ការអង្កេត​លើ​សកម្មភាព​ធ្វើតេស្ត ត្រូវបាន​ធ្វើឡើង ដោយ​ស្ថិតក្នុង​គោលដៅ​តាមដាន គ្រាប់​មី​ស៊ី​ល ហ្វា​សុង ១២ ដែលជា​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​លើដី និង​វាយប្រហារ​គោលដៅ​នៅលើ​ដី​»​។

កូរ៉េខាងជើង​ធ្លាប់បាន​អះអាងថា មី​ស៊ី​ល ហ្វា​សុង ១២ អាច​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាត​ធំ​តែម្តង​។ KCNA ទៀតថា កូរ៉េខាងជើង​បានធ្វើកា​រ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ចំពោះ​ការធ្វើ​តេស្ត ហ្វា​សុង ១២ ខាងលើនេះ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រទេសជិតខាង​។ កាមេរ៉ា​ពិសេស​មួយគ្រឿង ក៏ត្រូវ​បាន​បំពាក់​លើ​ក្បាល​គ្រាប់ ហ្វា​សុង ១២ ផងដែរ ដើម្បី​ថត​យក​រូបភាព​គ្រាប់​មី​ស៊ី​ល​នេះ នៅពេល​វា​ស្ថិតក្នុង​ទី​អវកាស​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ គិត​ចាប់តាំងពី​ឆ្នាំ ២០១៧ ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រភេទ IRBM ដែលមាន​សមត្ថភាព​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​អាច​ហោះ​បាន​ចាប់ពី​ចម្ងាយ ៩​រយ​គីឡូម៉ែត្រ ទៅដល់​ជាង ៥​ពាន់​គីឡូម៉ែត្រ​នេះ ហើយ​សកម្មភាព​នៃ​ការហោះហើរ​របស់​គ្រាប់​មី​ស៊ី​ល ហ្វា​សុង ១២ នោះ​ក៏​ត្រូវបាន​ផ្តិត​យក​យ៉ាង​ល្អិតល្អន់​ផងដែរ​៕

Advertisement
Advertisement