Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកបេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ

ភ្នំពេញ – លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន ៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។

សូម​បញ្ជាក់ដែរថា លោក បេន បាននាំគ្រួសារមករស់នៅក្នុងព្រៃ នៅប្រទេសកម្ពុជា នៅកំលុងឆ្នាំ២០១២ បន្ទាប់ពីលោកបានចាកចេញ ពីស្រុកកំណើតតាំងពី១៩៩២មកម្ល៉េះ ដើម្បីបំរើការងារជាអ្នកជំនាញអភិវឌ្ឍន៍ជនបទ និងការងារមនុស្សធម៌ ទឹកស្អាត អណ្តូងទឹក បង្គន់អនាម័យអស់រយៈពេល២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ទើបនៅក្នុងកំលុងឆ្នាំ២០១២ លោកស្នើសុំមករស់នៅតំបន់ភ្នំត្នោត ភ្នំពកតែម្តង ហើយ​ត្រូវ​បានក្រសយងបរិស្ថាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ដែន​ជម្រក​សត្វព្រៃភ្នំត្នោត-ភ្នំពក។

លោកបាន​បញ្ជាក់ថា មូលហេតុដែលលោកមកបោះទីតាំងនៅតំបន់ភ្នំត្នោត-ភ្នំពក នៅក្នុងកំលុងឆ្នាំ២០១២ ព្រោះព្រៃនៅតំបន់នេះនៅទំនេរ មិនទាន់មានការសម្បទានដល់ក្រុមហ៊ុន ទើបលោកស្នើសុំមករស់នៅតំនបន់នេះតែម្តង។

Advertisement
Advertisement