Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ដើមខែកុម្ភៈ ប្រេងសាំងហក់ឡើងដល់ ៤៥០០រៀលក្នុងមួយលីត្រ

ក្រសួងពាណិជ្ជកម្ម​នៅថ្ងៃនេះ បានធ្វើ​ការ​កំណត់​តម្លៃប្រេង​ត្រូវ​លក់រាយតាម​ស្ថានីយ៍ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះ​ប្រេងសាំងធម្មតាមានតម្លៃ ៤.៥០០រៀល ក្នុងមួយលីត្រ ខណៈ​ប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤.២៥០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៤.៣៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៤.០៥០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ ១៥០រៀល និងតម្លៃម៉ាស៊ូតបានឡើងថ្លៃ ២០០រៀល ក្នុងមួយលីត្រ៕

Advertisement
Advertisement